ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លង៩នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញករណីឆ្លងជម្ងឺកូវិដ១៩លើមនុស្សចំនួន៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកជម្ងឺទំាង៩នាក់ គឺជាកសិករ, កម្មកររោងចក្រ និងកុមារ។ អ្នកឆ្លងទំាង៩ រួមមាន មកពីស្រុកកំពង់ត្រឡាចម្នាក់, ក្រុងកំពង់ឆ្នាំង ម្នាក់, ស្រុករលាប្អៀ ២នាក់, ស្រុកសាមគ្គីមានជ័យ ២នាក់ និង ស្រុកទឹកផុស ៣នាក់។

គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មានអ្នក  ឆ្លងជម្ងឺកូវិដ១៩ សរុប ចំនួន ៣៥១នាក់, ជាសះស្បើយសរុប ២៨៧នាក់ ក្រោយការជាសះស្បើយថ្មី៤៣នាក់ រយៈពេល២៤ម៉ោងកន្លង មកនេះ, កំពុងសម្រាកព្យាបាល ៦០នាក់ និងខេត្តកំពង់ឆ្នាំង មានអ្នកជម្ងឺស្លាប់ដោយសារកូវិដ១៩ ចំនួន៤នាក់ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner