ខេត្តបាត់ដំបង មានការឆ្លងថ្មី៧នាក់ និងស្លាប់ម្នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ ថ្មីបន្ថែមទៀត និងមានអ្នកស្លាប់ ដោយ សារតែជំងឺកូវីដម្នាក់ផងដែរ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការធ្លាក់ចុះជាងម្សិលម៉ិញចំនួន៤នាក់ ដែលម្សិល ម៉ិញនោះខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១១នាក់ ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោម អ្នកឆ្លងថ្មីទាំង ៧ នាក់នៅថ្ងៃនេះ គឺជាការឆ្លងនៅក្នុងសហគមន៍ចំនួន៥នាក់ និង២នាក់ ដទៃទៀត គឺឆ្លងលើពល ករដែលទើបត្រឡបមកពីប្រទេសថៃ ។ អ្នកជំងឺដែលបានឆ្លងថ្មីទាំង៧នាក់នោះ ជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ ដំបងចំនួនម្នាក់, ស្រុកឯកភ្នំ ម្នាក់,  ស្រុកភ្នំព្រឹក ម្នាក់, ស្រុកបវេល ២នាក់, ស្រុកថ្មគោល ម្នាក់, និងឆ្លងលើ ពល រដ្ឋចំណូលថ្មីមកពីខេត្តត្បូងឃ្មុំ ចំនួនម្នាក់ ។ រីឯអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះវិញ ត្រូវបានរដ្ឋ បាលខេត្តបញ្ជាក់ថា គឺជាបុរសវ័យចំណាស់អាយុ៧៧ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង ។

ខេត្តបាត់ដំបងគិតរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន ៥៤៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៥២នាក់ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយចំនួន ២០នាក់ នៅថ្ងៃនេះផងដែរ។ ខេត្តបាត់ដំបងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៣នាក់ហើយបើ រាប់បញ្ចូលទាំងអ្នកស្លាប់ថ្មី ម្នាក់នៅ ថ្ងៃនេះទៀត ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner