ខេត្តសៀមរាប មានអ្នកឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខធ្លាក់ចុះជាងពីម្សិលម៉ិញរហូតដល់ ២៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ១២នាក់នោះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលក្នុងនោះរួមមាន នៅក្រុងសៀមរាបចំនួន ៤នាក់, ស្រុក សូត្រនិគម ៣នាក់, ស្រុកជីក្រែង ២នាក់, ស្រុកប្រាសាទបាគងចំនួនម្នាក់ និងឆ្លងលើពលរដ្ឋចំណូលថ្មីមកពីខេត្ត កំពង់ធំចំនួន ២នាក់ ។

ខេត្តសៀមរាប គិតមកដល់ពេលនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៥០៦នាក់, ព្យាបាលជាសះស្បើយចំនួន១១៨នាក់ និងអ្នកកំពង់ទទួលការព្យាបាលចំនួន ៣៨៥នាក់ និងមានមនុស្សស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន ៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner