ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤០នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនឡើង៨នាក់ ថែមទៀត  បើប្រៀបធៀបនឹងម្សិលមិញដែលមានចំនួនឆ្លង ៣២នាក់។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងទាំងនោះគឺសុទ្ធតែជាកណីឆ្លងនៅក្នុងសហគមន៍ដែលបានឆ្លងលើ ពលរដ្ឋនៅក្នុងស្រុកបាធាយ ១២នាក់, ស្រុកស្រីសន្ធរ ៨នាក់, ស្រុកព្រៃឈរ ៨នាក់,  ស្រុកកោះសូទិន ៦នាក់, ស្រុកកងមាស ៣នាក់, ស្រុកជើងព្រៃ ២នាក់ ស្រុកចំការលើ ម្នាក់ ។

ខេត្តកំពង់ចាមគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ចំនួន ១ពាន់៣២១នាក់ ក្នុនោះមានអ្នកជាសះស្បើយចំនួន ៨៧៥នាក់ អ្នកកំពុងទទួលការព្យាបាល ចំនួន ៤៤៦ នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner