៧ឆ្នាំកម្ពុជាបណ្តេញជនបរទេស បានចំនួនជិត២ម៉ឺននាក់ (Video Inside)

កម្ពុជាបានបណ្ដេញជនបរទេសខុសច្បាប់ចំនួនជិត២ម៉ឺននាក់ហើយចាប់តាំងពីឆ្នាំ២០១៤។ ករណីអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា ត្រូវគេឃើញថាគឺជាករណីសំខាន់មួយដែលរាជរដ្ឋាភិបាល បានធ្វើការកែទម្រង់គ្រប់ គ្រងសាជាថ្មីចាប់តាំងពីឆ្នាំ២០១៤នោះមក។

អគ្គនាយករដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់កាលពីថ្ងៃទី១៥មិថុនាឆ្នាំ ២០២១ថា ចាប់តាំងពីឆ្នាំ២០១៤ គិតរហូតដល់៥ខែដើមឆ្នាំ២០២១នេះ ការបណ្ដេញជនបរទេសខុសច្បាប់ចេញ ពីប្រទេសកម្ពុជាបានចំនួន១ម៉ឺន៨ពាន់៤៧០នាក់ រួមមាន១០៤សញ្ជាតិ។ ការបញ្ជាក់ជុំវិញចំនួនជនបរទេសដែល បានបណ្តេញនេះ បានធ្វើឡើងទន្ទឹមនឹងមានការរិះគន់ខ្លះដែលបន្ទោសលើចំណាត់ការរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្នុងពេលដែលមានការបណ្តេញជនបរទេសមួយចំនួនដែលរស់នៅផ្ទះលើទឹក ដែលជាសំណង់ អនាធិបតេយ្យ ក្នុងទឹកទន្លេ។

មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានគេដកស្រង់សម្តីដែលបានថ្លែង បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាការគ្រប់គ្រងការតាំងទីលំនៅនិងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទី ភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺមានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់ គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា។

កម្ពុជាដោយសារការគ្រប់គ្រងមិនដិតដល់លើករណីអន្តោប្រវេសន៍កន្លងមក បាន នាំអោយកម្ពុជាបានប្រឈមនឹងការបាត់ ប្រាក់ចំណូលពន្ធ។ កាលពីឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថា មានពលករបរទេសជាងមួយសែននាក់ ដែលមិនបានបង់ពន្ធលើប័ណ្ណ ការងារដែលនាំអោយ កម្ពុជាខាតបង់ប្រាក់ចំណូលជាង២០លាន ដុល្លារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner