NOCC ត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ (Video Inside)

កម្ពុជានិងពិភពលោក បានត្រៀមចូលរួមទិវាកីឡាអូឡាំពិកអន្តរជាតិដែលនឹងឈានមកដល់នៅថ្ងៃទី២៣មិថុនា ខាងមុខនេះ។ ទិវាកីឡាអូឡាំពិកអន្តរជាតិ Olympic Day គឺជាទិវាមួយដែលពិភពលោកតែងរៀបចំជារៀងរាល់ ឆ្នាំនៅថ្ងៃទី២៣មិថុនា។ក្នុងទិវាអបអរនោះ មនុស្សរាប់សិបម៉ឺននាក់ក្នុងពិភពលោក ទាំងចាស់និងក្មេង តែងចូល រួមក្នុងសកម្មភាពកីឡានានាដូចជាការរត់ប្រណាំង, ការតាំងពិព័រណ៍កីឡា, ការរៀបចំសិក្ខាសាលាអប់រំផងដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២១នេះ ការគំរាមកំហែងដោយសារជម្ងឺកូវីដ១៩ បានរារាំងនូវសកម្មភាពខ្លះដែលគេមិនអាចជួបប្រ ជុំគ្នាដូចពេលមុននោះទៀតឡើយ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថាគេត្រៀមរៀបចំ «ទិវាអូឡាំ ពិក» ថ្ងៃទី២៣ ខែមិថុនា តាមប្រព័ន្ធអនឡាញ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner