ហាងលក់សម្លៀកបំពាក់ Zando ទួលទំពូង មានអ្នកឆ្លងកូវីដចេញចូល (Video Inside)

អ្នកដែលដែលធ្លាប់បានទៅហាងលក់សម្លៀកបំពាក់ Zando ទួលទំពូង ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដាន សុខភាព។ ហាងលក់សម្លៀកបំពាក់ Zando ទួលទំពូង មានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ក្នុងខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នក ជំងឺកូវីដ-១៩ បានចូលទៅហាងលក់សម្លៀកបំពាក់ Zando សាខាទួលទំពូងនោះកាលពីព្រឹកថ្ងៃទី១២មិថុនា ចន្លោះពីម៉ោង៨និង២០នាទី ដល់ ម៉ោង៨និង៤០នាទីព្រឹក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយក ចិត្តទុក ដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner