ស្ថានីយ៏កាល់តិច បឹងត្របែក មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៏កាល់តិច បឹងត្របែកត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ស្ថានីយ៏កាល់តិច បឹងត្របែក មានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច សាខាបឹងត្របែក ដែលបុគ្គលិកនោះ បានធ្វើការរវាង  ពីថ្ងៃទី៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១។ អនុគណៈកម្មការ បានជូនដំណឹងថា ទីតាំងនោះមានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន២នាក់មកហើយ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខ ភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner