ហាងឈ្មោះ RAMA HOUSE មានអ្នកឆ្លងកូវីដចេញចូល (Video Inside)

អ្នកដែលដែលធ្លាប់បានទៅ ហាងឈ្មោះ RAMA HOUSEត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាង RAMA HOUSE មានទីតាំងស្ថិតនៅផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថ្ងៃនេះថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅអង្គុយហូប អាហារជាមួយមិត្តភក្តិនៅទីតាំងហាង RAMA HOUSEនោះ កាលពីរសៀលថ្ងៃទី១២មិថុនា ចន្លោះពីម៉ោង១និង ៥០នាទី ដល់ម៉ោង២និង៤០នាទី។ អនុគណៈកម្មការ បានបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ-១៩ នោះបានអង្គុយ រួមតុជាមួយមនុស្ស៦នាក់ ហើយទីតាំងនោះតូចចង្អៀត មិនរក្សាគម្លាតថែមទៀត។ បុគ្គលិកហាងនៅទីនោះ មិនទាន់បានទៅធ្វើតេស្ដនៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី១៦មិថុនា។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner