អាជ្ញាធរខេត្តឧត្តរមានជ័យ សេចក្តីប្រកាសព័ត៌មានស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ និងជាសះស្បើយចំនួន១២ នាក់ បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងជាសះស្បើយចំនួន១២ នាក់ បន្ថែមទៀត នាថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។

ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤០ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២០ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦១ករណី កំពុងសម្រាកព្យាបាលចំនួន ៧៧ករណី និងស្លាប់ចំនួន ០២នាក់ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner