ជនជាតិឡាវ ២នាក់ ជាមួយថ្នាំញៀនជិត ៥គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តព្រះវិហារ

ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើងនៅម៉ោង១០និង៣២នាទីព្រឹកថ្ងៃទី១៦មិថុនា ២០២១ នៅចំណុច ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែម ខេត្តព្រះវិហារ ។ ការបង្ក្រាបនោះ ធ្វើឡើងដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, កម្លាំងរបស់ ប៉ុស្តិ៍កំពង់កំស្រឡៅ នៃវរ:ការពារព្រំដែនលេខ ១០៥ ព្រមទាំងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ គ្រាដែលជនសង្ស័យទាំងនោះ បាននាំគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹក។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ មានឈ្មោះ MOUAN VORLABOUD ភេទប្រុស អាយុ ៣៧ឆ្នាំ និង ឈ្មោះ កែវ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)៥កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម៩៨៨ក្រាម៨៤មីលីក្រាម ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានរឹបអូសមធ្យោបាយដឹកជញ្ជួនជាទូកម៉ាស៊ីន១គ្រឿង។ ជនសង្ស័យ និងវត្ថុតាងចាប់យក ខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner