លោក ប្រាយុទ្ធ ចាន់អូចា ៖ ថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល១២០ថ្ងៃទៀត

ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ឥឡូវនេះ វាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត លោកថា នេះជាមធ្យោបាយដ៏សំខាន់មួយ សំដៅកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ ។

នាយករដ្ឋមន្ត្រីថៃរូបនេះបន្ថែមថា ថ្ងៃនេះ ខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ ។ គោលដៅដែលបានកំណត់ដោយលោក ប្រាយុទ្ធ នេះ នឹងធ្វើឱ្យប្រទេសថៃអាចបើកដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ ។ ទោះជាយ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច លោកថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក ។

នាឱកាសនោះដែរ លោក ប្រយុទ្ធ ក៏បានប្រកាសដែរថា ប្រទេសថៃបាននិងកពុងសហការជាមួយក្រុមហ៊ុនផលិតឱសថធំៗចំនួន៦ មានដូចជា Pfizer Moderna AstraZeneca Sinovac និង Sinopharm លោកថា ថៃនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន១០៥,៥លានដូស ដោយពួកគេនឹងចាប់ផ្តើមដឹកជញ្ជូនមកនៅក្នុងឆ្នាំនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner