ហោរាសាស្រ្តប្រចាំថ្ងៃ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនូវបញ្ហាប្រឡាក់ក្រឡាមួយចំនួន ដែលធ្វើឲ្យលំបាកក្នុងការសម្រេចផលល្អប្រសើរក្នុងពេលនេះ។ ទន្ទឹមនឹងនោះ​ ថ្ងៃនេះកំហឹងនៅកៀកនឹងអ្នក ដូច្នេះចូរបោះបង់រឿងរ៉ាវតូចតាចចោលឲ្យអស់ ហើយរៀនអនុគ្រោះឲ្យបានច្រើន។ ក្នុងនោះក៏ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់ភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។​ លើសពីនេះ សូមប្រុងប្រយ័ត្នពីព្រោះអ្នកអាចក្លាយជាជនរងគ្រោះ នៃឧបាយកលរបស់អ្នកដទៃ។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែ មិនត្រូវដាក់ការសង្ឃឹមលើថ្ងៃនេះហួសពេកនោះទេ។ អ្នកគួរចំណាយពេលសមស្របមួយក្នុងការគិតគូរ និងរៀបចំគម្រោងផែនការការងារក្នុងពេលអនាគត។ ពិសេសគួរយកចិត្តទុកដាក់លើគម្រោងចាយវាយ ពីព្រោះស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតក្នុងកំរិតមួយដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក សូមកុំមានចិត្តទន់ទោរទៅនឹងហេតុការណ៍ខាងក្រៅដែលបានកើតឡើង។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ អ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារ។ ក្នុងនោះសំណាងរបស់លោកអ្នកកើតឡើងច្រើនក្នុងរយៈពេលនេះ ហេតុដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាល្អក្នុងកំរិតអតិបរមា​។ ជៀសវាងមតិរិះគន់ ជម្លោះ ឬការពិភាក្សាទាំងឡាយណាដែលអាចរំខានដល់ភាពជោគជ័យ និងសេសចក្តីសុខរបស់អ្នក និងមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ លោកអ្នកមានលទ្ធភាពក្នុងការបំពេញការងារ ការយល់ដឹងពីបញ្ហា ព្រមទាំងវិធីសាស្រ្តដោះស្រាយ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះស្ថានភាពកំពុងមិនសូវច្បាស់លាស់។​ ចូរសូមគិតគូរផលចំណេញខាត​ឲ្យបានម៉ត់ចត់ ហើយកុំចុះហត្ថលេខាដាច់ខាតប្រសិនបើអ្នកមានមន្ទិលលើកិច្ចការនេះ។ ប៉ុន្តែអ្នកក៏មិនគួរជាមនុស្សសង្ស័យច្រើន ពីព្រោះក្នុងរយៈពេលល្ងាចលោកអ្នកនឹងទទួលបានភាពធូរស្រាល ឬដែលអាចនឹងអាចកែប្រែស្ថានការណ៍លំបាកបាន។ ក្នុងនោះ បើទោះបីភាពជោគជ័យ និងបរិយាកាសរីករាយហាក់មានតិចតួច សូមកុំបាក់ទឹកចិត្ត តែត្រូវជឿជាក់លើខ្លួន​ឯង។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កាតាមការប៉ងប្រាថ្នាផងដែរ។​ ប៉ុន្តែលោកអ្នកគួររកពេលវេលាសមស្របធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តក្នុងក្រុមការងារ ពីព្រោះប្រសិនបើអ្នកធ្លាប់មានបញ្ហាខ្លះដែលមិនយល់ពីគ្នា​ គឺវេលានេះនឹងអាចដោះស្រាយបញ្ហាទាំងនោះបាន។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់ ឬការថ្លោះគ្រិច។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីករាយ និងភាពរីកចម្រើនលូតលាស់ចំពោះរាល់ការងារទាំងឡាយដែលអ្នកកំពុងអនុវត្ត។ ក្នុងនោះសូមលោកអ្នកគិតគូរអំពីទស្សនៈវិស័យបង្កើតវិជ្ជាជីវៈ បើលោកអ្នកអាចធ្វើបាននោះភាពជោគជ័យធំនឹងកើតឡើងក្នុងពេលខាងមុខដ៏ខ្លីនេះ។ លោកអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាពអាជីពទៅតាមការពេញចិត្តរបស់អ្នក។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ក្នុងការស្វែងរកដំណោះស្រាយល្អបំផុត ចំពោះភារកិច្ចការងារ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចាការងារតូចធំនានា ដូច្នេះសូមកុំយឺតយ៉ាវ​ សូមឆ្លើយតបចំពោះការផ្តល់ជូននានាឲ្យបានរហ័សរហួន និងកុំមានការរុញរាក្នុងអាជីវកម្មឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី វាចាំបាច់សម្រាប់អ្នកក្នុងការប្រយ័ត្នប្រយែងចំពោះរាល់ការសម្រេចចិត្ត ឬការចុះហត្ថលេខាឯកសារសំខាន់ៗ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នកុំសំដែងការងារ ឬភាពជោគជ័យរបស់អ្នកចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះភាពលេចធ្លោរបស់អ្នកអាចនឹងរំខានដល់អារម្មណ៍ដៃគូជំនួញរបស់អ្នក។ អ្នកគួររក្សាភាពស្ងប់ទើបប្រសើរជាង។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយល្អសម្រាប់លោកអ្នកប្រកបការងារដោយប្រើប្រាស់កំលាំង និងលោកអ្នកដែលធ្វើការងារទាក់ទងនឹងគំនិតច្នៃប្រឌិតខ្លាំង។ ក្នុងនោះ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ប្រយោជន៍យ៉ាងពេញចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទន្ទឹមនឹងនោះអ្នកអាចប្រតិបត្តិការរាល់គម្រោងផែនការដែលអ្នកបានរៀបចំ។ អ្វីដែលអ្នកគួរចងចាំក្នុងពេលនេះ គឺបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ហើយការចំណាយពេលវេលាផ្តេសផ្តាសគឺមិនត្រូវធ្វើឡើយ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានស្ថេរភាពរីកចម្រើនយ៉ាងខ្លាំងក្នុងពេលនេះ។ លើសពីនេះ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ផ្លាស់ប្តូរការងារ ឬប្រារព្វពិធីសំខាន់ៗបានដោយមិនមានអ្វីមករាំងស្ទះនោះទេ។ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីដំណើរការ ដូច្នេះអ្នកអាចចាប់ផ្តើមពេលណាមួយក៏បានដែរដោយមិនជំទាស់នោះទេ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា និងដោះស្រាយបញ្ហាពីអតីត ឬបញ្ហាថ្មីៗដែលបានកើតឡើង។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកស្ថិតក្នុងដំណើរការល្អ ប៉ុន្តែការរំខាន និងភាពស្មុគ្រស្មាញក៏មានច្រើនទន្ទឹមនោះដែរ។ សូមលោកអ្នកកុំបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬខ្វល់ខ្វាយនឹងបញ្ហាដែលកើតឡើងជ្រុលហួសហេតុរហូតភ័យខ្លាចក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។ ដោយឡែក ថ្ងៃនេះលោកអ្នកមានអំណោយផលក្នុងការទទួលបានដំណោះស្រាយ និងការគ្រប់គ្រងកិច្ចការងារបានល្អ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មមានការរីកចម្រើនលូតលាស់ល្អប្រសើរណាស់។ លោកអ្នកមានលទ្ធភាពក្នុងការចរចា និងពិភាក្សារាល់ការងារសំខាន់ទាំងឡាយជាមួយមនុស្សជុំវិញ ប៉ុន្តែសូមប្រយ័ត្នប្រយែងកំហុសផ្នែកពត៌មាន។ លោកអ្នកប្រកបអាជីវកម្ម គួរចាប់អារម្មណ៍ទៅលើការធ្វើការផ្សព្វផ្សាយ និងការធ្វើទំនាក់ទំនង។ ដោយឡែកមិត្តភក្តិក្នុងរង្វង់ការងារ នឹងពេញចិត្តក្នុងការស្តាប់គំនិតយោបល់របស់អ្នក។​ ដោយឡែក ក្នុងអនាគតដ៏ខ្លីអ្នកអាចនឹងបានការតំឡើងឋានៈការងារ​។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកទទួលបានការកត់សម្គាល់ និងគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន ដូច្នេះលោកអ្នកនឹងមានសំណាងទ្វេរដងពីការងារដែលអ្នកកំពុងប្រតិបត្តិក្នុងថ្ងៃនេះ។ ដោយឡែក អ្នកនឹងទទួលបានទ្រព្យសម្បត្តិ និងមុខតំណែងការងារយ៉ាងរឹងមាំ ដូច្នេះលោកអ្នកគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ ហើយប្រសិនបើអ្នកគ្មានគម្រោងយុទ្ធសាស្រ្តទៀតនោះ ការងាររបស់អ្នកនឹងមានផលលំបាកទៅវិញ។ ដោយឡែក លោកអ្នកមានអំណោយផលក្នុងការយល់ដឹងពីបញ្ហា។

ចំណាំៈ

រាសីឆ្នាំទាំង៥ ខាល​  ម្សាញ់ វក ចរ​ ​កុរ រាសីការងារឡើងខ្ពស់ល្អណាស់។

ទ្រព្យសំណាង លាភសក្ការ និងតំណែងការងារស្ថិតក្នុងដំណើររបស់អ្នក ដូច្នេះសូមទទួលយកអំណោយផលក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner