ខេត្តបាត់ដំបង ឆ្លង១៩នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញការឆ្លងកូវីដថ្មីលើមនុស្សចំនួន ១៩នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ នេះ ដែលជាចំនួនច្រើនជាងម្សិលម៉ិញរហូតដល់ទៅ ១២នាក់ ។ ខេត្តបាត់ដំបងកាលពីថ្ងៃពុធ បានរក ឃើញ អ្នកឆ្លងកូវីដ១៩ចំនួនតែ ៧នាក់នោះទេ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនៅថ្ងៃនេះ គឺជា ការ ឆ្លងនៅក្នុងសហគមនចំនួន១៣នាក់ ដែលរួមមានជាងកាត់ដេរសម្លៀកបំពាក់, អ្នកលក់ដូរ, ស្រ្តីមេផ្ទះ ចំណែក ៦នាក់ដទៃទៀត គឺពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកទាំង១៩នាក់នោះ ជាពលរដ្ឋនៅ ក្នុងក្រុង បាត់ដំបង ស្រុកឯកភ្នំ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកបាណន់ ស្រុកសំឡូត ស្រុកថ្មគោល ស្រុក រតន មណ្ឌល និងជាពលរដ្ឋមកពីខេត្តដទៃរួមមានខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ។

ខេត្តបាត់ដំបង មាន អ្នកជំងឺកូវីដ១៩ចំនួន ៥៦៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៦៤នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣០១នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner