ខេត្តកំពង់ចាម ឆ្លងថ្មី៦០នាក់ (Video Inside)

ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦០នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងកើនឡើងរហូតដល់ ២០នាក់ ថែមទៀត បើប្រៀបធៀបនឹងម្សិលម៉ិញ ដែលមាន ចំនួនឆ្លង ៤០នាក់ ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីថ្ងៃនេះ គឺសុទ្ធតែជាកណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលភាគច្រើនបំផុតមានប្រវត្តិប៉ះពាល់ជាមួយនឹងកម្មការីនីរោងចក្រដែលឆ្លងកូវីដ១៩ ។

អ្នក ឆ្លងទាំង៦០នាក់នោះ  ជាពលរដ្ឋនៅក្នុងស្រុកបាធាយចំនួន ៥នាក់, ស្រុកស្រីសន្ធរ ៦នាក់, ស្រុកស្ទឹងត្រង់ម្នាក់ ស្រុកព្រៃឈរ១១នាក់, ស្រុកជើងព្រៃ៣៣នាក់, ស្រុកចំការលើម្នាក់, ក្រុងកំពង់ចាម ២នាក់ និងពលរដ្ឋមកពី ខេត្តត្បូងឃ្មុំចំនួន ម្នាក់ ។

ខេត្តកំពង់ចាមគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩ចំនួន ១ពាន់៣២១នាក់ ១ពាន់ ៣៨១ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៨៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៨២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner