អប្សរាព្រឹកនេះ ១៨ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V7      សម្តេចសេនាភក្តី សាយ ឈុំ ថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…អានផ្ទាល់

V3      សម្តេចក្រឡាហោម ស ខេង ថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…ឃ្លីប…

V1      ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…អានផ្ទាល់

V2      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…ឃ្លីប…

V8      ឯកឧត្តម ថោង ខុន ថ្វាយថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…អានផ្ទាល់

V4      ឯកឧត្តម សាយ សំអាល់ ថ្វាយថ្វាយព្រះព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សា៕…អានផ្ទាល់

SB1   លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តអង្គួញដីសិរីសុខា៕…ឃ្លីប…

CH1   សារធារណរដ្ឋសឹង្ហបុរី ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ធូរស្រាល ប្រការនេះ ជាបច្ច័យល្អសម្រាប់ កិច្ចសហការល្អរវាងប្រទេសទាំងពីរ ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ដំណាលគ្នានោះ កម្ពុជា ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣»ផងដែរ៕ …ឃ្លីប…

V3      សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍កំណើនជិត៤% ក្នុងឆ្នាំ២០២១នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោក៕…ឃ្លីប…

V5     ការបង្វែរជំនួយរបស់ USAID ទៅជួយផ្នែកផ្សេង បង្ហាញថាក្រសួងបរិស្ថានមានភាពរឹងមាំក្នុងការបំពេញ​តួនាទី និងភារកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់លើការការពារនិងអភិរក្សធនធានធម្មជាតិ នេះជាការលើកឡើង របស់អ្នកនាំពាក្យក្រសួងបរិស្ថាន៕…ឃ្លីប

វគ្គទី២៖សុវត្ថិភាពសង្គម

BH4  រាជរដ្ឋាភិបាល បន្ត​ផ្តល់​ថវិកា ​ជួយ​ដល់​សហគមន៍​នេសាទ​ ចំនួន១៥០​ សហគមន៍​បន្ថែមទៀត ដោយ​ក្នុង១​សហគមន៍ ​ទទួលបាន​ថវិកា ៤លាន​រៀល សម្រាប់​បម្រើ​ការងារ គ្រប់គ្រង​សហ          គមន៍ និង​គ្រប់គ្រង​ធន ធាន​ជលផល ៕ ឃ្លីប

SB2   អភិបាលរាជធានីភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួនទឹកប្រាក់៨០ម៉ឺនដុល្លារ៕…ឃ្លីប

BH1  ប្រជាពលរដ្ឋ ជាង២សែននាក់ រងផលប៉ះពាល់ នៅក្នុងតំបន់បិទខ្ទប់ និងគ្រួសារដែលមានអ្នកជំងឺកូវីដ-១៩ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ៕ …ឃ្លីប…

SB3  ក្រុមហ៊ុនឯកជន២ ឧបត្ថមថវិកា២ម៉ឺនដុល្លារនិងអង្ករ ៧តោនជូនរដ្ឋបាលរាជធានី ដើម្បីជួយប្រជាពលរដ្ឋ រងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយមេរោគកូវីដ-១៩៕…អានផ្ទាល់

D4     ក្រសួងទេសចរណ៍ នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹក ចាប់ពីថ្ងៃ១ ខែកក្កដាតទៅ៕អានផ្ទាល់(Page)

ខេត្តបន្ទាយមានជ័យ

D2     កម្លំាងកងយោធភូមិភាគទី៥ បន្ថែមក្រុមគ្រូពេទ្យកងទ័ពជួរមុខ២អង្គភាពទៀត ហ្វឹកហ្វឺនយកសំណាកជំងឺពីអ្នកជំងឺកូវីដ១៩ ៕អ្នកនាងរ័ត្ន ចរិយាឃ្លីប

D6    សមត្ថិកិច្ចចម្រុះ បំផ្លាញចោលនូវស្រាថ្នាំយីហោតាំងគួយជិត៣ម៉ឺនដប ដែលប្រមូលបានកាលពី ឆ្នាំទៅក្រោយបង្កអោយអ្នកបរិភោគចំនួន៧នាក់ស្លាប់ និងពុលជាច្រើននាក់៕អានផ្ទាល់(ដោយ៖គន្ធា)

ខេត្តព្រះវិហារ

D3     សមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនខ្លួនជនសង្ស័យជាតិឡាវ២នាក់ រួមជាមួយថ្នាំញៀនជិត៥គីឡូក្រាម និង១ករណីទៀតថ្នាំញៀនជាង ២០០គីឡូក្រាម ប្រគល់ទៅឲ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕អានផ្ទាល់(ដោយ៖ឡុង សំបូរ)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពត

D8     រដ្ឋបាលខេត្តកំពត បានទទួលការឧបត្ថម្ភនូវសម្ភារៈទ្រុងសំណាញ់ដែក សម្រាប់ដាក់សំរាមសំណល់រឹងនិងប្លាស្ទិកពីក្រុមហ៊ុនកូកាកូឡា តាមរយ:ក្រសួងបរិស្ថាន៕អានផ្ទាល់

ខេត្តរតនគិរី

BH7  អភិបាលរងខេត្តរតនគិរី ចែកប័ណ្ណសរសើរ លិខិតសរសើរ និងថវិកា ពានរង្វាន់ ក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ នៅស្រុកលំផាត់ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

D5     រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានវេរនូវទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ក្នុងកំឡុងពេលរដូវវស្សានេះ។លោកគៀន ច័ន្ទហ៊ីនឃ្លីប

ខេត្តកំពង់ស្ពឺ

D1     ប្រជាពលរដ្ឋសំណូមពរឱ្យមន្ទីរជំនាញ ជួយជួសជុលផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ៕អ្នកនាងរ័ត្ន ចរិយាឃ្លីប

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ

D7     លោកជំទាវ ម៉ៅ ម៉ាល័យ  កែ គឹមយ៉ាន និងក្រុមការងារបាន អញ្ជើញចុះសួរសុខទុក្ខ និងបានផ្ដល់សារុង រួមថវិកាមួយចំនួនដល់ស្ត្រីសម្រាលកូននៅមណ្ឌលសុខភាពបឹងត្រកួនក្នុងឃុំអូបីជាន់ស្រុកថ្មពួក​។លោកគៀន ច័ន្ទហ៊ីនឃ្លីប

ខេត្តកំពង់ធំ

BH8  គ្រួសារអតីតយុទ្ធជនពលី និងយុទ្ធជនពិការ ១០គ្រួសារ បានទទួលអំណោយ ពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈមេបញ្ជាការសឹករង ខេត្តកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

BH6  ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបពិភាក្សាការងារ ជាមួយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរ៉ាស្រ្ទី យ៉ារ័កហ្សា នៃសាធារណៈរដ្ឋឥណ្ឌា តាមប្រព័ន្ធអនឡាញ ៕ …អានផ្ទាល់…

BH5  កម្ពុជាចាត់ទុកដំឡូងមី គឺជាដំណាំសំខាន់ ទី២ បន្ទាប់ពីដំណាំស្រូវ សម្រាប់ផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក នៅក្រៅស្រុក ៕ …ឃ្លីប…

——–សូមជូន បទយកការណ៍

R69    «មណ្ឌលធនធានសហគមន៍ជុំគិរី» ផ្តល់ការសិក្សាភាសារអង់គ្លេសដល់កុមារនៅតំបន់ដាច់ស្រយាល«មណ្ឌល​ធនធានសហគមន៍ ជុំគិរី» នេះគឺជាឈ្មោះទីតាំងមួយកន្លែងដែលផ្តល់ ការសិក្សាភាសាអង់គ្លេស​​ដោយឥតគិតថ្លៃ ដល់កុមាររសនៅក្នុងភូមិដាច់ស្រយាល។ ទីនេះបង្កើតឡើង​ដោយការស្ម័គ្រ​របស់​បុរស​ជនជាតិខ្មែរមួយរូប និង បុរសជនជាតិអង់គ្លេសមួយរូប។ ជាបន្តសូមទស្សនាបទយកការណ៍​ដែល​រៀប​ចំ​ដោយរៀម ចំរើន។…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner