មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣នាក់ ក្នុងនោះអ្នកស្លាប់ទី១មានឈ្មោះ សែម ពៅ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរលក់ដូរ មានអាសយដ្ឋាននៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកជំងឺរូបនោះ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នៅថ្ងៃទី១២មិថុនាក្នុងស្ថានភាពក្អក ហត់ ឈឺក្បាល។

ដោយសារស្ថានភាពជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមាលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ តែមិនអាចសង្គ្រោះបាន ហើយបានស្លាប់នៅម៉ោង៥ព្រឹកថ្ងៃទី១៧មិថុនា។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺឈ្មោះ សែម ពៅ បានស្លាប់ដោយសារវីរុសកូវីដ-១៩។ ចំណែកអ្នកស្លាប់ទី២មានឈ្មោះប្រាក់ សារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានអាសយដ្ឋាននៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

អ្នកជំងឺបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទីនៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្ដៅខ្លួន។ ដោយសារស្ថានភាពជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមាលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ តែមិនអាចសង្គ្រោះបាន ហើយបានស្លាប់នៅម៉ោង២ទាបភ្លឺថ្ងៃទី១៧មិថុនា។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺឈ្មោះ ប្រាក់ សារី បានស្លាប់ដោយសារវីរុសកូវីដ-១៩។

ចំណែកអ្នកស្លាប់ទី៣មានឈ្មោះតាំង សម្បត្តិ ភេទប្រុស អាយុ៥៨ឆ្នាំ មានអាសយដ្ឋាននៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានមកស្រុកកំណើតនៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អ្នកជំងឺបានបានទៅដល់ផ្ទះរបស់ខ្លួននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ រហូតដល់ម៉ោង៤រសៀលអ្នកជំងឺមានស្ថានភាពក្ដៅ ដង្ហក់ខ្លាំង មិនអាចធ្វើដំណើរទៅមន្ទីរពេទ្យបាន ទើបក្រុមគ្រូពេទ្យបង្អែកស្រុកព្រៃកប្បាស បានចុះជួយសង្គ្រោះបន្ទាន់។ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមាលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ តែមិនអាចសង្គ្រោះបាន ហើយបានស្លាប់នៅម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៦មិថុនា។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺឈ្មោះ តាំង សម្បត្តិ បានស្លាប់ដោយសារវីរុសកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner