អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ $៨0,000 ពីក្រុមហ៊ុន សែលកាត

ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។
អតិថិជនមហាសំណាងនេះមានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី21 ខែមេសា ឆ្នាំ 2021។

លោក សឹម សៅ និងក្រុមគ្រួសារបានបង្ហាញពីចំណាប់អារម្មណ៍ទាំងអួលដើមកថា៖ “ ខ្ញុំពិតជាមានអារម្មណ៏រំភើបរីករាយ ត្រេកអរណាស់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ $80,000 ហើយពេលខាងក្រុមហ៊ុនសែលកាតទូរស័ព្ទមកប្រាប់ថាឈ្នះរង្វាន់ គឺខ្ញុំជឿជាក់ហ្មងថាមិនមែនជាការបោកប្រាស់នោះទេ ព្រោះខ្ញុំបានតាមដានមើលការផ្សាយផ្ទាល់ចាប់រង្វាន់នៅលើទូរទស្សន៏ហើយឃើញថាលេខកូដឈ្នះរង្វាន់ត្រូវនឹងលេខកូដរបស់ខ្ញុំពិតមែន។ ហើយទឹកប្រាក់ $80,000 នេះខ្ញុំនឹងយកទៅទិញដីដើម្បីបើកអាជីវកម្មលក់ដូរផ្គត់ផ្គង់ជីវភាពគ្រួសារ និងទុកសម្រាប់ផ្គត់ផ្គង់ការសិក្សាឲ្យកូនរបស់ខ្ញុំ។

ជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ក្រុមហ៊ុន សែលកាត ព្រោះថាទឹកប្រាក់ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់ដែលអាចជួយលើកកម្ពស់ជីវភាពគ្រូសាររបស់ខ្ញុំ និងសូមផ្តាំផ្ញើដល់អតិថិជនសែលកាតាទាំងអស់នៅតែបន្តព្យាយាមចូលរួមលេងនោះនឹងអាចឈ្នះរង្វាន់ដូចរូបខ្ញុំដែរ ហើយក្រុមហ៊ុនពិតជាប្រគល់ទឹកប្រាក់ជូនខ្ញុំពិតប្រាកដមែន មិនមានការបោកប្រាស់នោះទេ”។

សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។
កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចអតិថិជនខាងលើសូមចាប់យកឱកាសរបស់លោកអ្នកឥឡូវនេះដោយវិធីសាស្ត្រងាយៗគឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។

និងវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន 6 ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7 ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner