ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ម្នាកា់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្លាប់ចុងក្រោយ ជាស្ត្រីជនជាតិថៃអាយុ៣២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្រោយពេលដែលបញ្ជូនពីមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែត ទៅដាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១។

ដោយអាការៈធ្ងន់ធ្ងរពេក ទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយក៏អ្នកជំងឺបានស្លាប់។ តាមរបាយការណ៍ពីរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ គិតមកដល់ថ្ងៃនៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន៤នាក់ គឺជនជាតិថៃ២នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner