ឃាត់ខ្លួនជនជាតិចិន ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដោយខុសច្បាប់នៅខេត្តកោះកុង

ជនជាតិចិន២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង សហការជាមួយស្នាក់ការសន្តិសុខចាំយាម ឃាត់ខ្លួនបាននៅម៉ោង៤រសៀលថ្ងៃទី១៦មិថុនាឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ការឃាត់ខ្លួននោះ ពាក់ពន្ធ័នឹងអំពើសង្ស័យចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដោយខុសច្បាប់។

ជនសង្ស័យទី១មានឈ្មោះ Li Changqing ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ និងម្នាក់ទៀតមានឈ្មោះ Huang Zhongwer ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង, ថ្នាំវ៉ាក់សាំង Sinovacចំនួន៦៥ដប, ធុងស្នោរក្លាសេថ្នាំ១, ម្ជុល,សឺរ៉ាំងចំនួន៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន១១កញ្ចប់, ស្រោមដៃចំនួន៣គូរ និងទឹកអាល់កុលចំនួន៣ដប។

បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។ សូមជម្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា គឺត្រូវបានដោយស្មគ្រ័ចិត្ត និងដោយមិនគិតថ្លៃឡើយ។ ប៉ុន្តែការផ្គត់ផ្គង់ ចែកចាយវ៉ាក់សាំង គឺធ្វើឡើងតាមរយៈស្ថាប័នរដ្ឋ ក្រោយការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner