សិង្ហបុរី សម្តែងការសាទរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួន

អត្ថបទដោយ៖
ធី ដា

ប្រទេស សិង្ហបុរី បានថ្លែងអំណរគុណ និងសម្តែងការសាទរ សាជាថ្មី ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ផ្តល់ការ ចាក់វ៉ាកសាំង កូវីដ ១៩ ដល់ជនបរទេស ដែលរស់នៅ កម្ពុជា និងជាពិសេសប្រជាជន សិង្ហបុរី ដែលរស់នៅកម្ពុជា នេះជាការលើកឡើង របស់លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត សិង្ហបុរី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេស ចរណ៍ នាព្រឹកមិញនេះ នៅទីស្តីការ ក្រសួងទេសចរណ៍ ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សិង្ហបុរី បានបន្តថា ការផ្តល់វ៉ាត់សាំង កូវីដ១៩ ដល់ជនបរទេស ដែលរស់នៅកម្ពុជា គឺជាការគិតគូរពី រាជរដ្ឋាភិបាលកម្ពុជា ដែលកាយវិការមួយនេះ ប្រកបដោយ មនុស្សធម៌ និងសប្បុរសធម៌ ពីរាជរដ្ឋាភិបាល។

ឯកឧត្តម ថោង ខុង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ ក្នុងការគ្រប់គ្រង ជំងឺកូវីត-១៩ ក៏ដូចជា ដោះស្រាយផលប៉ះពាល់ អ្នកបំរើការងារ លើវិស័យ ទេស ចរណ៍ ជាដើម ។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាទិសដៅបន្តរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងទេសចរណ៍ កំពុងតែអនុវត្តិនូវ ផែនការស្តារវិស័យទេសចរណ៍ អំឡុងពេល និងក្រោយវិបត្តិកូវីត-១៩ បន្ទាប់ពី មានការអនុម័ត និងឯកភាពពី រាជរដ្ឋាភិបាលរួចហើយ ។

ជាចុងក្រោយឯកឧត្តម ថោង ខុន ជំរាបជូនថា នៅក្នុងវេទិកា ទេសចរណ៍អាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជា មានបង្ហាញឆន្ទៈ រៀបចំ អោយមានកិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍ អាស៊ាន រួមគ្នា ។ ប៉ុន្តែយ៉ាងណាក្តី គឺស្ថិតលើស ភាពការណ៍ ជាក់ស្តែង ក្នុងការទប់ស្កាត់ជំងឺកូវីត-១៩ នៅកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner