ខេត្តសៀមរាប ឆ្លងថ្មី២នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងមានមនុស្សស្លាប់ម្នាក់ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង២នាក់ គឺជាអ្នករស់នៅក្នុងក្រុងសៀមរាប។ ខេត្តសៀមរាបនៅថ្ងៃនេះ ក៏មានករណីស្លាប់ដោយសារជម្ងឺកូវីដ១៩ម្នាក់ផងដែរ ដែលបានកើតទៅលើស្ត្រីអាយុ ៨៤ឆ្នាំម្នាក់រស់នៅក្នុងស្រុកជីក្រែង។ ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១៧មិថុនានេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់, ព្យាបាលជាសះស្បើយចំនួន១១៨នាក់ និងមានមនុស្សស្លាប់ចំនួន៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner