ខេត្តឧត្តរមានជ័យ​ ឆ្លង១២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងជម្ងឺកូវិដ១៩ចំនួន១២នាក់ថ្មីទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ និងមាន ករណីស្លាប់អ្នកជម្ងឺម្នាក់ផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងទំាង១២នាក់ រួមមានមកពីខេត្តបាត់ដំបង ៩នាក់, ខេត្តបន្ទាយមានជ័យ២នាក់ និងខេត្តត្បូងឃ្មុំម្នាក់។ ដោយឡែក អ្នកស្លាប់ម្នាក់នោះគឺជាបុរសជនជាតិខ្មែរ អាយុ៥២ឆ្នាំ រស់នៅភូមិអូរជញ្ជៀន, ឃុំអន្លង់វែង ក្នុងស្រុកអន្លង់វែង។

ខេត្តឧត្តរមានជ័យមានអ្នកឆ្លងជម្ងឺកូវិដ១៩ សរុបចំនួន ១៤០នាក់ ក្នុងនោះ មានតែ២០នាក់ប៉ុណ្ណោះ ដែលជាករណីឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណសហគមន៍ ២០កុម្ភៈ និងដោយឡែក ១២០នាក់ទៀត ជាករណីនាំចូល។ ខេត្តឧត្តរមានជ័យ បានព្យាបាលអ្នកជម្ងឺជាសះ ស្បើយអ្នកឆ្លង៦១នាក់ផងដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានចំនួន ៧៧នាក់ និង មាន ករណីស្លាប់២នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner