ខេត្តព្រះសីហនុ ចាប់ផ្តើមចាក់វ៉ាក់សាំង (Video Inside)

ខេត្តព្រះសីហនុ ដែលមានអ្នកឆ្លងច្រើនបន្ទាប់ពីរាជធានីភ្នំពេញ បានប្រកាសការចាប់ផ្តើមការចាក់វ៉ាក់សាំង បង្កាកូវីដ១៩នៅថ្ងៃទី១៧មិថុនានេះ។ ការចាក់វ៉ាក់សាំងនេះ ត្រូវគេរាយការណ៍ថាបានធ្វើនៅតាមទីតាំង ផ្សេងៗ គ្នាក្នុងខេត្តព្រះសីហនុ ។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំង ទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩បាន។ លោក បានបន្តថា ប្រជាពលរដ្ឋដែលគ្រប់អាយុរួម ទាំងជន បរទេសអាចចាក់វ៉ាក់សាំងនៅតាមកន្លែងដែលបានដាក់ ពង្រាយតាមគោលដៅដើម្បីបង្កាជម្ងឺកូវីដ១៩។ ខេត្តព្រះ សីហនុ បានកំណត់គោលដៅចំនួន១៩ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំង ក្នុងនោះ នៅ ក្រុង ព្រះសីហនុមាន៥ទីតាំង, ស្រុកព្រៃនប់៥ទីតាំង, កំពង់ សីលា៤ទីតាំង, ក្រុងកោះរ៉ុង២ទីតាំង និងស្រុក ស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ និងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ ផងដែរ។ យុទ្ធនាការនោះ រួមមានសមាសភាពបុគ្គលិក ពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត, កងទ័ពជើងទឹក មូលដ្ឋាន សមុទ្ររាម និងកងពលតូចលេខ៧០ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner