ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីការរត់ពន្ធអាវុធ លើកទី៣

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារការរត់ពន្ធអាវុធ លើកទី៣ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី បណ្ដាប្រទេសអាស៊ាន និងតំណាងពីលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៅ ប៊ុនលាភ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីក្រុមការងារពាក់ព័ន្ធផងដែរនៅថ្ងៃ ទី១៧ ខែ មិថនា ឆ្នាំ២០២១

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣នេះ ប្រទេសសមាជិកអាស៊ានទាំង១០តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិលើការងារប្រឆាំងការរត់ពន្ធអាវុធ និងរួមគ្នាពិភាក្សាលើឯកសារពាក់ព័ន្ធនឹងការអនុវត្ត និងទិសដៅស្ដីពីការរត់ពន្ធអាវុធ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner