ទីបំផុត! ច្បាប់ថែទាំសុខភាព Obamacare ត្រូវបានសង្គ្រោះជាលើកទី៣

អាមេរិក តុលាការកំពូលអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលនូវសំណើរបស់គណបក្សសាធារណរដ្ឋ ដែលត្រូវបានគាំទ្រដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីលុបចោលច្បាប់ថែទាំសុខភាព Obamacare ដោយសម្រេចថា រដ្ឋតិចសាស់ និងរដ្ឋដទៃទៀតមិនមានជំហរស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងនោះទេ ។

 សេចក្តីសម្រេចនេះ ធ្វើឡើងនៅក្នុងបណ្តឹងមួយដោយរដ្ឋតិចសាស់ និងរដ្ឋចំនួន១៧ផ្សេងទៀត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយក្រោយមកបានចូលរួមដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។ សម្ព័ន្ធភាពនៃរដ្ឋចំនួន២០ រួមមានរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្តបានធ្វើអន្តរាគមន៍ក្នុងករណីនេះ ដើម្បីព្យាយាមការពារ Obamacare បន្ទាប់ពីលោក ត្រាំ បានបដិសេធមិនការពារច្បាប់នេះ ។

គួរកត់សម្គាល់ តុលាការកំពូលអាមេរិកបានបោះឆ្នោត៧ទល់នឹង២សំលេង ដើម្បីបដិសេធសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុពលភាពនៃអាណត្តិបុគ្គលរបស់ច្បាប់ ។ នេះជាលើកទីបីហើយ ដែលតុលាការកំពូលអាមេរិកបានការពារ Obamacare ចាប់តាំងពីការអនុម័តកាលពីឆ្នាំ ២០១០ កន្លងមក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner