ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងលោក បៃដិន និងលោក ពូទីន ដែលផ្តោតសំខាន់លើស្ថេរភាពយុទ្ធសាស្រ្ត

រុស្ស៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូទែរ៉េស (Antonio Guterres) បានបង្ហាញការស្វាគមន៍ការចេញសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលផ្តោតសំខាន់លើកិច្ចពិភាក្សាស្តីពីស្ថេរភាពយុទ្ធសាស្រ្ត ការគ្រប់គ្រងអាវុធ និងវិធានការមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនានានៅពេលអនាគត ។

បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេរហ្វេន ឌូហ្សារិក (Stephane Dujarric) បាននៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកអគ្គលេខាធិការក៏បានសង្ឃឹមដែរថា សេចក្តីថ្លែងការណ៍រួមនេះ នឹងនាំអោយមានវិធានការណ៍ជាក់ស្តែង ដែលធ្វើអោយមានការកាត់បន្ថយអាវុធនុយក្លេអ៊ែរនាពេលអនាគត ។

បើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នោះ ទីក្រុងម៉ូស្គូរំពឹងថា កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធសប្តាហ៍នេះ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner