លោកអធិការខណ្ឌដង្កោ ចុះត្រួតពិនិត្យកម្លាំងឈរជើងនៅគោលដៅមណ្ឌលព្យាបាលកម្រិតស្រាលនៅសាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យកម្លាំងឈរជើងនៅគោលដៅមណ្ឌលព្យាបាលកម្រិតស្រាលនៅសាលាបឋមសិក្សា-អនុវិទ្យាល័យដង្កោ ក្នុងគោលបំណងផ្តល់ជាកម្លាំងចិត្ត និងជាការលេីកទឹកចិត្តដ៏ធំធេងដល់មន្ត្រីក្រោមឱវាទដែលបានលះបង់ពេលវេលាក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ។

ក្នុងការចុះត្រួតពិនិត្យកម្លាំងនេះលោកអធិការ បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់កងកម្លាំងយើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ថែររក្សាអនាម័យផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស និងបាញ់អាកុល ឬជែលលាងដៃ រក្សាគម្លាតសុវត្ថិភាព ជាប្រចាំ ដើម្បីកុំឱ្យមានការឆ្លងទៅវិញទៅមក។

ក្នុងការចុះត្រួតពិនិត្យកម្លាំងនេះដែរ លោកអធិការក៏បាននាំយកនូវស្បៀងអាហារ និងរសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មកចែកជូនកងកម្លាំងយើង រួមមាន៖ទឹកសុទ្ធ ២កេស , បាយ ០១នាក់ ០១ប្រអប់ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner