អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់មូលហេតុ៣យ៉ាង ដែលសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានចាប់ខ្លួន

អត្ថបទដោយ៖
AMS OneMinute

១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ Alejandro Gonzalez Davidson ជាជនជាតិអេស្បាញ។

២. គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើជាលេសញុះញង់ដល់សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរម្លំរាជរដ្ឋាភិបាល។

៣. ក្រុមនេះធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្មផ្គត់ផ្គង់ដោយដោយជនបរទេស។

អង្គការមាតាធម្មជាតិ ដែលមានទីស្នាក់ការកណ្តាលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កើតឡើង និងដឹកនាំដោយ Alejandro Gonzalez Davidson ត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបចោលកាលពីថ្ងៃទី១៥ កញ្ញា ២០១៧ បន្ទាប់ពីបានបណ្តេញលោកអាឡិច ចេញពីកម្ពុជា។

ads banner