នាយករដ្ឋមន្ត្រីថៃធ្វើតេស្តកូវីដ១៩ ជាថ្មីទៀត

លោកនាយករដ្ឋមន្ត្រីថៃ និងក្រុមមនុស្សជំនិតរបស់លោក ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតកំពុងស្ថិតក្រោមដំណើរការតេស្តរកវីរុសកូវីដ១៩ ក្រោយពេលមន្ត្រីក្នុងសាលប្រជុំគណៈរដ្ឋមន្ត្រីម្នាក់បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៦ មិថុនា។ កន្លងមក លោកក៏ធ្លាប់ត្រូវបានរាយការណ៍ថា បានតេស្តកូវីដ១៩ដែរ។

យ៉ាងណាក្តី លទ្ធផលតេស្តរបស់លោក ប្រាយុទ្ធ ចាន់អូចាបានបង្ហាញថា មិនឆ្លងកូវីដ១៩ទេ នាថ្ងៃសុក្រ ទី១៨ មិថុនានេះ។ ប៉ុន្តែលោកនៅតែចូលរួមកិច្ចប្រជុំប្រចាំថ្ងៃ ជាមួយនឹងក្រុមការងារគ្រប់គ្រងជំងឺកូវីដ១៩ តាមវីដេអូ។

ស្ត្រីរៀបចំបន្ទប់ប្រជុំគណៈរដ្ឋមន្ត្រី ដែលវិជ្ជមានកូវីដ១៩រូបនេះបានទៅធ្វើការ នៅចន្លោះពីថ្ងៃទី៣១ ឧសភា ដល់ ២ មិថុនា ខណៈដែលគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាលើកញ្ចប់ថវិការអន្តរាគមន៍ ចន្លោះពេលនោះ និងបន្តដល់ថ្ងៃទី៩ មិថុនា៕ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner