ប្រទេសលោកខាងលិចដូចជាអាមេរិក និងអ៉ឺរ៉ុបនៅតែមិនទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និង Sinovac ទោះបីអង្គការសុខភាពពិភពលោកបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅទូទាំងពិភពលោករួចហើយក្តី

អត្ថបទដោយ៖
AMS OneMinute

បារាំងចាត់ទុកប្រជាជនដែលចាក់វ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson and Johnson ថាបានទទួលថ្នាំបង្ការហើយ បើទោះបីជាអ្នកចាក់វ៉ាក់សាំងទាំងនេះប្រឈមនឹងការរលាកសាច់ដុំបេះដូង និងការកកឈាមក្តី។ 

អ្នកដែលចាក់វ៉ាក់សាំង Sinopharm និង Sinovac ត្រូវបានកំណត់ថាមិនទាន់បានចាក់វ៉ាក់សាំង និងត្រូវធ្វើចត្តាឡីស័ក ៧ថ្ងៃពេលធ្វើដំណើរដល់បារាំង។  

បារាំងចែកពិភពលោកជាតំបន់ក្រហម ទឹកក្រូច និងបៃតង ដោយផ្អែកលើកម្រិតហានិភ័យនៃការរាតត្បាតកូវីដ១៩។ ចិនស្ថិតក្នុងតំបន់ពណ៌ទឹកក្រូច ខណៈជប៉ុនស្ថិតក្នុងតំបន់បៃតង ទាំងដែលហានិភ័យនៃស្ថានភាពឆ្លងនៅជប៉ុនខ្លាំងជាងចិន ១០ដង។ ចំនួនអ្នកស្លាប់នៅជប៉ុនលើសពី ១០០នាក់ក្នុងមួយថ្ងៃ រីឯចិនមានអ្នកស្លាប់តិចជាង ១០០នាក់ក្នុង១ឆ្នាំ។

🎥 Difference Frames the World

ads banner