រ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធ រេចង្កូតបុករថយន្តហាយឡែនឌ័របញ្ឈរចោលខូចខាតយ៉ាងដំណំ

រតនគិរី ៖ រ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធ បុកគូទរថយន្តហាយឡែនឌ័រ អស់មួយចំហៀងខាងឆ្វេងយ៉ាងដំណំ ខណៈរថយន្តហាយឡែនឌ័រ កំពុងឈប់ចតទុកចោលនៅចិញ្ចើមផ្លូវជាតិ ស្រាប់តែរ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធបានជ្រុលចង្កូតទៅបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-2306 ជាកម្មសិទ្ធិរបស់ឈ្មោះ មៀច មាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់ខាងលើ បានចតទុកនៅលើចិញើមផ្លូវជាតិ គាត់បានទៅមើលជាងជីករណ្តៅដីធ្វើផ្ទះ ស្រាប់តែរ៉ឺម៉កដឹកទឹកបរិសុទ្ធបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយពេញទំហឹង។

តាមការបញ្ជាក់ពីយុវជនបើករ៉ឺម៉កម៉ូតូនោះបានឲ្យដឹងថា ម៉ូតូនេះធ្លាប់ធ្វើរហូតផងដែរ ប៉ុន្តែចេះតែនៅទាញដៃចង្កូតរហូត ខ្លួនបើករ៉ឺម៉កម៉ូតូដឹកទឹកបរិសុទ្ធមកដល់ចំណុចកើតហេតុពីកើតទៅលិច ស្រាប់តែម៉ូតូនេះបានទាញទៅរកឡានដែលកំពុងបញ្ឈរចោលនៅចិញ្ចើមផ្លូវក៏បុករះពីក្រោយដល់មុខទៅ។

ក្រោយកើតហេតុគេឃើញវត្តមាននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តចុះមកដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍និងវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្ត ដើម្បីសម្របសម្រួលចេញថ្លៃជួសជុលរថយន្តខាងលើនេះ៕ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner