ក្រសួងការពារជាតិត្រៀមលក្ខណៈបញ្ជូនក្រុមគ្រូពេទ្យកងទ័ពចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំនួន ៥បន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

ក្រុមគ្រូពេទ្យកងទ័ព នាពេលកន្លែងមក ត្រូវបានបញ្ជូនចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខណ្ឌចំនួន៦ដែលជាអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ បានចំនួនជាង១លានាក់។ ព្រឹកថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំប្រុង ប្រៀបចាត់តាំងប្រធាន អនុប្រធាន ក្រុមការងារ និងក្រុមគ្រូពេទ្យកងទ័ព របស់ ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវី-ដ១៩ ក្រសួងការពារជាតិ ដើម្បីចុះទៅផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សហគមន៍ ក្នុងភូមិសាស្ត្រតំបន់មួយចំនួនរបស់ខេត្តចំនួន ៥ ដែលរួមមានខេត,ព្រះសីហនុ,កំពង់ស្ពឺ,តាកែវ, កំពង់ចាម.និងខេត្តស្វាយរៀង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំជាន់ទី៣ ខុទ្ទកាល័យអគ្គបញ្ជាការនាក្រុងភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នឹងជាប្រធានប្រតិបត្តិចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងមានការចូល រួមពីសំណាក់ មន្ត្រីខ្ពស់ក្រសួងការពារជាតិ, មេបញ្ជាការគ្រប់បណ្តាអង្គភាពកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងមេបញ្ជាការ ក្រុមការងារជំនាញ និងក្រុមគ្រូពេទ្យជំនាញតាមបណ្តាស្ថាប័នអង្គភាពពាក់ព័ន្ធរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិជាច្រើនរូបផងដែរ។

កិច្ចប្រជុំនោះ បានផ្តោតសំខាន់ពាក់ព័ន្ធទៅដល់ការ រៀបចំទីតាំង,ក្រុមការងារ, ក្រុមគ្រូពេទ្យបម្រើឲ្យបេសកកម្មនៃយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ភូមិសាស្ត្រខេត្តប្រឈមខ្លាំងទាំង៥ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត ទាំងនោះដើម្បីដំណើការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកប ដោយភាពរលូន និងទទួលជោគជ័យ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត បានសំណូមពរយ៉ាងទទូចដល់សមាជិកក្រុមក្រាងារប្រតិបត្តិ ទាំងអស់ ពេលបំពេញការងារត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនលើវិធានការការពារខ្លួនរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ពិសេសសមាជិកក្រុមការងារនឹងក្រុមគ្រូពេទ្យដែលចុះទៅបំពេញការងារទាំងអស់ ក៏ត្រូវតែពិនិត្យ និងយកសំណាករកមេរោគកូវីដឲ្យបានគ្រប់ៗគ្នា មុនចេញទៅបំពេញ ការងារ ដើម្បីសុខភាពខ្លួនឯងផ្ទាល់ផង និងសុខភាពអ្នកដទៃ ហើយក៏ជាការកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍ យើងផងដែរ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner