វីរុសកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួនថ្មីបានមកដល់ខេត្តសៀមរាបហើយ

អត្ថបទដោយ៖
ធី ដា

យោងតាមប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨មិថុនានេះ បានបញ្ជាក់ថា ខេត្តសៀមរាប មានករណីវិជ្ជមានកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួន ចំនួន ២ករណី។ វីរុសកូវីដ-១៩ ប្រភេទឥណ្ឌាបំលែងខ្លួនថ្មី ត្រូវអ្នកវិទ្យាសាស្ត្ររកឃើញថា មានការចម្លងខ្លាំង និងធ្វើឲ្យអ្នកជំងឺមានអាការៈធ្ងនធ្ងរ ជាងជំងឺកូវីដ-១៩ធម្មតា។

ខេត្តសៀមរាបក្នុងរយៈពេល២៤ម៉ោងចុងក្រោយ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨។ គិតត្រឹមថ្ងៃទី៧មិថុនាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៦នាក់ ស្លាប់៤នាក់ និង៣៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner