ផ្សារទំនើប Aeon Maxvalu មានអ្នកឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានទៅទិញទំញនំចំណីនៅផ្សារទំនើប Aeon Maxvalu សាខា ខាលែនឌែលម៉ល ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ផ្សារទំនើប Aeon Maxvalu មានទីតាំងនៅក្នុងតំបន់បឹងកក់ (Phnom Penh City Center) សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថា មាន អ្នកជំងឺកូវីដ-១៩ បានចូលទិញនំចំណីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner