លោក គីម ជុងអ៊ុន ព្រមានថា កូរ៉េខាងជើងត្រូវតែប្រុងប្រៀបខ្លួនជានិច្ច សម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក (មានវីដេអូ)

កូរ៉េខាងជើង៖ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងបែបព្រមានធ្ងន់ៗថា ប្រទេសរបស់លោកចាំបាច់ត្រូវតែប្រុងប្រៀបខ្លួនជានិច្ចសម្រាប់កិច្ចចរចា និងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន ។

បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងចាំបាច់ត្រូវការត្រៀមខ្លួនដោះស្រាយជាមួយសហរដ្ឋអាមេរិក ទាំងតាមផ្លូវចរចា និងការប្រឈមមុខដាក់គ្នា ដើម្បីការពារកិត្តិយសជាតិរបស់យើង ក៏ដូចជាធានាអោយបាននូវបរិយាកាសសន្តិភាព ។ បន្ថែមលើនេះ លោក គីម ក៏បានបង្ហើបពីយុទ្ធសាស្ត្ររបស់លោក ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយអាមេរិកផងដែរ ព្រមទាំងគោលនយោបាយប្រឈមមុខនឹងរដ្ឋបាលលោក ចូ បៃដិន ។

គួរកត់សម្គាល់ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងបែបនេះ ក្នុងកំឡុងពេលដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមគណបក្សពលករកូរ៉េនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner