ស្ថានីយវារីអគ្គិសនី Wudongde របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកចាប់ផ្តើមដំណើរការហើយ (មានវីដេអូ)

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ស្ថានីយវារីអគ្គិសនី វូដុងទើ (Wudongde) របស់ប្រទេសចិន ដែលជាស្ថានីយ៍ធំជាងគេទី៧របស់ពិភពលោកនោះ បានចាប់ផ្តើមដំណើរការហើយ ។

ជាមួយនឹងថាមពលដែលបានដំឡើងសរុប១០.២លានគីឡូវ៉ាត់ ស្ថានីយវារីអគ្គិសនីខ្នាតយក្សនេះ គឺជាគម្រោងសំខាន់មួយនៅក្នុងកម្មវិធីបញ្ជូនថាមពលអគ្គីសនី នៅភាគខាងកើតឆៀងខាងលិចរបស់ប្រទេសចិន ហើយវាស្ថិតនៅលើដងទន្លេ ជីនហ្សា ក្បែរព្រំដែនខេត្តយន់ណាន និងខេត្តស៊ីឆ័ន ។ បើតាមប្រធានរោងចក្រអគ្គិសនី វូដុងទើ ដែលស្ថិតក្រោមក្រុមហ៊ុនសាជីវកម្មចិន Three Gorges លោក Wang Jintao ស្ថានីយវារីអគ្គិសនីខាងលើនេះ នឹងជំរុញការអភិវឌ្ឍដែលមានគុណភាពខ្ពស់ នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងសម្របសម្រួលក្នុងការអភិវឌ្ឍន៍តំបន់ ។

គួរកត់សម្គាល់ ស្ថានីយនេះដែរ បានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៥ ហើយវាបានចាប់ផ្តើមផលិតអគ្គិសនីនៅចុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដោយវាអាចផលិតថាមពលបានប្រហែល៣៨.៩ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner