គុនខ្មែរធ្វើឲ្យ ហ៊ុន ចាន់រាជ បោះបង់ជីវិតសុខស្រួលនៅអាមេរិក

អត្ថបទដោយ៖
សារ៉ាន ទីងី

គ្រូប្រដាល់គុនខ្មែរ និងMMA លោក ហ៊ុន ចាន់រាជ បានមកដល់ទឹកដីព្រះរាជណាចក្រកម្ពុជាកម្ពុជាក្នុងឆ្នាំ២០១១ មូលហេតុនៃការចាកចេញពីទឹកដីសហរដ្ឋអេរិករបស់លោក គឺ ដោយសារតែលោក ស្រលាញ់ជាប់ចិត្តវប្បធម៍ខ្មែរ និងចង់ចូលរួមលើកស្ទួយមរតកគុនខ្មែរឲ្យល្បីសុះសាយលើឆាកអន្តរជាតិដូចប្រភេទកីឡាដ៏ទៃទៀតនៅលើពិភពលោកដែរ។
លោក ហ៊ុន ចាន់រាជ គឺជាកូនខ្មែរ ធំដឹងក្តីនៅសហរដ្ឋអាមេរិក លោកបានចូលហ្វឹកហាត់គុនខ្មែរជាមួយអ៊ុប្រុសរបស់លោកតាំងពីអាយុ៤ឆ្នាំមកម្លេះ ប៉ុន្តែពេលនោះមិនបានបញ្ចេញសមត្ថភាពប្រកួតប្រជែងគុនខ្មែរនោះឡើយ ដោយមូលហេតុគុនខ្មែរមិនទាន់មានអត្តសញ្ញាណនៅអាមេរិក។

គ្រូប្រដាល់គុនខ្មែរ និងMMA លោក ហ៊ុន ចាន់រាជ


លោក ហ៊ុន ចាន់រាជ ក្រៅពីក្បាច់គុនខ្មែរ លោក ក៏ចាប់យកការហ្វឹកហាត់ កីឡាចំបាប់ យូដូ ឃីតបុកស៊ី ប្រដាល់សកល និងបាល់ឳប ជាកីឡាជំនាញ ដើម្បីប្រកួតប្រជែងនៅទឹកដីអាមេរិកផងដេរ។ ក្រៅពីកីឡាជំនាញទាំងអស់នោះ លោក ហ៊ុន ចាន់រាជ គឺជាគ្រូពេទ្យម្នាក់នៅសហរដ្ឋអាមេរិកផ្នែកសង្រ្គោះបឋម ដែលមានប្រាក់ខែខ្ពស់គួសមជួយឲ្យជីវភាពរបស់លោករស់នៅយ៉ាងសុខស្រួលនៅទីនោះ ។ ប៉ុន្តែដោយសារតែវប្បធម៍ និងមរតកក្បាច់គុនខ្មែរបូករួម លោក ជាកូនខ្មែរផងនោះ បានអន្ទងចិត្តឲ្យ លោក មកកាន់ព្រោះរាជណាចក្រកម្ពុជា បង្កើតក្លិបប្រដាល់ ក្នុងឆ្នាំ២០១១ ដែលក្លិបនោះ លោកប្រសិទ្ធនាមថា ខេមបូឌាថប់ធីម ជាអត្តសញ្ញា បញ្ជាក់ថា ក្លិបដែលមានកីឡាករសក្តានុពលជាងគេនៅកម្ពុជា។

ការសម្រេចលះបង់ពីជីវភាពស្រនុកសុខស្រួលនៅសហរដ្ឋអាមេរិក មកតាំងលំនៅក្នុងប្រទេស កំណើតដូនតា ឳពុកម្តាយខ្លួន គឺចេញពីឆន្ទៈតែមួយគត់ ចង់ឃើញកីឡាករគុនខ្មែរមានវត្តមានប្រកួតនៅលើសង្វៀនអន្តរជាតិដូចកីឡាករប្រទេសដ៏ទៃទៀតដែរ ដើម្បីលើកស្ទួយគុនខ្មែរឲ្យពិភពលោកបានស្គាល់។

ក្រៅពីការបណ្តុះបណ្តាលកីឡាករ និងដឹកនាំកីឡាករគុនខ្មែរទៅប្រកួតនៅសង្វៀនអន្តរជាតិ លោក ហ៊ុន ចាន់រាជ ស្ថាបនិក ក្លិបប្រដាល់ខេមបូឌាថប់ធីម ក៏មានមហិជ្ជតា គ្រោងបង្កើតកម្មវីធីប្រដាល់កម្រិតអន្តរជាតិ ដែលជារបស់កម្ពុជាដូចបណ្តាប្រទេសផ្សេងៗ ដោយសហការជាមួយសហព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីនាំកីឡាករបរទេសមកប្រកួតលើទឹកដីប្រទេសកម្ពុជា។

លោក ហ៊ុន ចាន់រាជ ក្នុងរយៈពេលជាង១០ នៃការមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា បានបូជាកម្លាំងកាយចិត្តច្រើនណាស់ជួយលើកស្ទួយគុនខ្មែរ ដើម្បីឲ្យគុនខ្មែរល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ ។ ហើយអ្វីកាន់តែអស្ចារ្យទៀតនោះ លោក ក៏បានបើក សង្វៀនប្រកួតផ្ទាល់ខ្លួនមួយនៅក្នុងក្លិបដែលប្រសិទ្ធនាមថា កុមារគុនខ្មែរ។ សង្វៀននេះ បង្កើតឡើង ផ្តល់ឱកាសឲ្យពន្លកគុនខ្មែរវ័យក្មេងតាមបណ្តាក្លិបបានប្រកួតប្រជែងបង្ហាញសមត្ថភាព ដើម្បីលើកទឹកចិត្តឲ្យទំពាំងស្នងឬស្សីជំនាន់ក្រោយ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner