អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៨លាន៦០ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៦ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៨លាន៦០ម៉ឺន២ពាន់៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៦ម៉ឺន៦ពាន់៩៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន១២ម៉ឺន៣ពាន់៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៩ម៉ឺន៣ពាន់២៦៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៦ពាន់៩២០នាក់ និងជាសះស្បើយចំនួន២៨លាន៦៧ម៉ឺន៥ពាន់៩២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៨២ម៉ឺន៣ពាន់៥៤៦នាក់ ស្លាប់៣៨ម៉ឺន៥ពាន់១៦៧នាក់ និងជាសះស្បើយ២៨លាន៦៧ម៉ឺន៨ពាន់៣៩០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៨០ម៉ឺន២ពាន់១៧៦នាក់ ស្លាប់ចំនួន៤៩ម៉ឺន៨ពាន់៦២១នាក់ និងជាសះស្បើយ១៦លាន១៣ម៉ឺន៦ពាន់៩៦៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner