លួចម៉ូតូយកទៅលក់សុីចាយសប្បាយបាន ១ថ្ងៃ ស្អែកឡេីងជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

ភ្នំពញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ មានករណី លួច (ម៉ូតូ) នៅចំណុចរោងកម្មករបុរីប៉េងហួត ផ្លូវ បេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង០៦និង០០នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់ ។

លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខា រតនា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ម៉ុន សុខនឺម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។

លោក វរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AG-៤០៥០ នៅចំណុចកើតហេតុ ដោយទុកកូនសោថ្ពក់នឹងខោព្យួរជាប់ជញ្ជាំង រួចក៏ដេកក្នុងបន្ទប់ ស្រាប់តែជនសង្ស័យ ដើរចូលយកកូនសោទៅចាក់ម៉ូតូជនរងគ្រោះលួចយកជិះគេចខ្លួនទៅលក់ឲ្យគេនៅម្តុំដេអិនបានលុយ ៥០០ដុល្លារ ទិញ គ្រឿងញៀនជក់ និងស៊ីចាយអស់។

លុះដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង១៣និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅម្តុំ អូរឬស្សី សង្កាត់អូរឬស្សី ខណ្ឌ៧មករា ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ដោយជនសង្ស័យក៏ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner