សម្តេចតេជោ ហ៊ុន សែន ធ្វើចត្តាឡីស័ក១៤ ថ្ងៃបន្ទាប់ពី ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩

បើយោងតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសុំធ្វើចត្តាឡីស័ក ១៤ គឺចាប់ពីថ្ងៃទី១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ ការធ្វើចត្តាឡីស័កនេះ ដោយសារតែសម្តេចតេជោ ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។

ក្នុងនោះដែរ សម្តេចតេជោ សូមអភ័យទោសដែលតម្រូវអោយសម្តេចលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។

បើទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតសម្តេចនោះទេ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner