អាជ្ញាធរក្រុងបាត់ដំបង ប្រកាសបិទខ្ទប់ផ្នែកខាងក្នុងតួផ្សារ​ធំបាត់​ដំបងទាំងមូល ក្រោយពីរកឃើញ “អ្នកលក់មាស”នៅក្នុងផ្សារណាត់​ម្នាក់វិជ្ជមានកូវីដ-19

អត្ថបទដោយ៖
ជា សេឌី

     តាមរយៈការបង្ហោះផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង បានថ្លែងគូសបញ្ជាក់ថា តួផ្សារខាងក្នុងផ្សារមួយផ្នែកទៀត ដែលមានតូបលក់មាស ខោអាវ ចានឆ្នាំង គ្រឿងទេស គ្រឿងសម្ភារៈប្រើប្រាស់ទូទៅ និងត្រូវធ្វើការបិទខ្ទប់មួយផ្នែកទៀត”ប៉ែកខាងលិច” បន្ទាប់ពីបានធ្វើការបិទខ្ទប់មួយផ្នែក នៅប៉ែកអគារតួផ្សារខាងកើតប៉ុន្មានថ្ងៃមុនកន្លងមកនេះ ដោយសារតែរកឃើញករណីវិជ្ជមានកូវីដ-19លើស្ត្រីប្រកបមុខរបរជាងកាត់ដេរក្នុងផ្សារហើយនៅថ្ងៃនេះ និងបន្តធ្វើការបិទខ្ទប់នូវតួផ្សារធំបាត់ដំបង ប៉ែកលក់ដូរនៅខាងក្នុងតួផ្សារទាំងមូលតែម្តង បន្ទាប់ពីអាជ្ញធរក្រុងបាត់ដំបងរកឃើញនូវករណីវិជ្ជមានកូវីដ-19 លើស្ត្រីជាអ្នកប្រកបមុខរបរលក់មាស ម្នាក់។

      លោក  ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា៖ ដោយផ្តោតទៅលើការយកចិត្តទុកតាមដានជាប្រចាំពីក្រុមរុករកប្រតិកម្មរហ័ស នៃ មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ខែមិថុនានេះ ក្រុការងារបានរកឃើញស្ត្រីម្នាក់ មានផ្ទុកនូវជំងឺកូវី-19ហើយអ្នកជំងឺក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ។ ដោយឡែកចំពោះក្រុមគ្រួសារនិងសាច់ញាតិ និងអ្នកពាក់ព័ន្ធជាមួយនិងអ្នកជម្ងឺផ្ទាល់និងប្រយោល ត្រូវបានមន្ត្រីជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវរុករកបន្ថែម និងអំពាវនាវឲ្យចូលខ្លួនទៅធ្វើតេស្តយកវត្ថុសំណាក រកករណីវិជ្ជមានកូវីដ-19 ដើម្បីធ្វើការព្យាបាល និងធ្វើចត្តាឡីស័ក។

       តាមរយៈការឡាយក្នុងផេកហ្វេសប៊ុក ផ្លូវការរបស់លោក ផេងសិទ្ធី អភកបាលក្រុងបាត់ដំបងបានឲ្យដឹងបន្ថែមទៀតថា៖ ស្ត្រីម្នាក់ដែលវិជ្ជមានកូវីដ-19ខាងលើនេះ មានឈ្មោះសុខ គីម អាយុ ៣៦ឆ្នាំ មុខរបរលក់មាស នៅផ្នែកខាងក្នុងផ្សារធំបាត់ដំបង”ប៉ែកអគារខាងលិច និងមានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។

        បើតាមការគូសបញ្ជាក់នៅរសៀលថ្ងៃដដែលនេះ ក្នុងនោះលោក ផេង សិទ្ធី អភិបាលក្រុងក៏បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺទាំងផ្ទាល់និងប្រយោល ជាមួយស្ត្រីវិជ្ជមានកូវីដ-19 ខាងលើ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរនិងក្រុមគ្រូពេទ្យ ក្នុងការផ្តល់នូវវត្ថុសំណាក ដើម្បីជាវិធានការសុចាភិបាល ក្នុងការទប់ស្កាត់ ពីការឆ្លង និងចម្លងចូលទៅក្នុងសហគមន៍។

       ដោយឡែកនៅសៀលថ្ងៃដែលនេះ លោកអភិបាលក្រុងបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទផងដែរថា៖ការបិទខ្ទប់ដែលអាជ្ញាធរក្រុងបាត់ដំបង ធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នខាងលើនេះ គឺ៖បិទតែផ្នែកខាងក្នុងតួផ្សារទាំងមូលតែម្តងចាប់ពីថ្ងៃនេះតទៅ។ដោយរង់ចាំការជូនដំណឹងជាថ្មី នៅពេលក្រោយ។ ហើយការលក់ដូរបន្លែត្រីសាច់ នៅផ្នែកប៉ែកខាងក្រៅរបងនៃបរិវេណផ្សារធំបាត់ដំបង(ផ្សារណាត់)អាជ្ញាធរអនុញ្ញាតិឲ្យបន្តលក់ដូរធម្មតា។

     សូមបញ្ជាក់ថា៖ យោងតាមប្រកាសព័ត៌មាននៃរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១នេះ ករណីវិជ្ជមានកូវីដ-19 បន្ថែមថ្មី មានចំនួន១៨នាក់(ពាក់ព័ន្ធសហគមន៍០៩នាក់-មកពីថៃ០៩នាក់)។ព្យាបាលឲ្យជាសះស្បើយចំនួន១៣នាក់ និងអ្នកកំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តនិងតាមស្រុកនានាមានចំនួនសរុប ២៩៧នាក់ផងដែរ៕. (អ៊ុក សំអាន បប )

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner