ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយការិយាយល័យអប់រំខណ្ឌព្រែកព្នៅបានចុះពិនិត្យលក្ខណៈវិនិច្ឆ័យសាលាមេត្រីបរិស្ថាន

រាជធានីភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយ ស.ស.យ.ក  ខណ្ឌព្រែកព្នៅ  និងការិយាល័យ អប់រំខណ្ឌ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ចុះពិនិត្យ ស្ថានភាពទូទៅនៃការវិវឌ្ឍ ការរៀបចំរចនាសម្ព័ន្ធសាលារៀន សម្ភាររូបវ័ន្ត និងលក្ខណៈវិនិច្ឆ័យសាលាមេត្រីបរិស្ថាន ។ 

ការចុះពិនិត្យនេះគឺធ្វើឡើងនៅគ្រប់សាលាគោលដៅ នៅទូទាំង១៩ ខណ្ឌ  ដើម្បីចងក្រងទិន្នន័យឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយសំដៅ អាចធ្វើការវាយតម្លៃពីចំណុចខ្លាំង ចំណុចខ្វះខាតតម្រូវការនិងសំណូម ពរជាអាទិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល លើវិស័យអប់រំ និងបរិស្ថាន៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner