សង្ស័យពុលស្រា និងអាហារ គូរដណ្ដឹងមួយគូរស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ជួលផ្កាម្លិះ ស្ទឹងមានជ័យ

ភ្នំពេញ ៖ មានប្រុសស្រី២នាក់ត្រូវជាគូរដណ្ដឹងនឹងគ្នាបានដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួលផ្កាម្លិះ ជាប់ផ្លូវ២៨៣ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ដែលស្លាប់រួមមាន ៖ទី១ ឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបបបុគ្កលិកក្រុមហ៊ុន ។ និងទី២ ឈ្មោះ ភោក ជីវា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបបពេទ្យធ្មេញ ។ អ្នកទាំងពីរស្នាក់នៅជាមួយគ្នាត្រង់ចំណុចទីតាំងខាងលេី ។

តាមសម្ដីស្ត្រីម្នាក់មានឈ្មោះ ឡុក ពិសី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណេីតក្នុងភូមិពាធិ៍ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងត្រូវជាម្ដាយនារីរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បានភ្ជាប់ពាក្យនឹងគ្នាជិត២ឆ្នាំទៅហេីយ ព្រោះតែបញ្ហាជម្ងឺកូវីដ-១៩ទេីបមិនទាន់រៀបអាពាហ៍ពិពាហ៍ ។ ហេីយមុនថ្ងៃកេីតហេតុនាល្ងាចថ្ងៃទី១៨ ខែមិថុនា ២០២១ កូនស្រីរបស់គាត់ត្រូវជាជនរងគ្រោះបានខលទៅប្រាប់គាត់ថា ពួកគេទេីបមកពីញុំអីនិងផឹកស្រា ហេីយត្រឡប់មកផ្ទះក៏មានអាការៈមិនស្រួលខ្លួនចេះតែក្អួត (សង្ស័យតែពុលស្រា និងអាហារ ) ។ លុះដល់ព្រឹកថ្ងៃទី១៩ មិថុនា ២០២១ ស្ត្រីជាម្ដាយបានខលមកកូនៗតែគ្មានអ្នកលេីកទូរស័ព្ទ ក៏សម្រេចចិត្តឡេីងពីខេត្តមកមេីលកូនៗនៅឯភ្នំពេញត្រង់ចំណុចកេីតហេតុ ខណៈមកដល់បេីកទ្វាឡេីងឃេីញកូនស្រីបង្កេីត និងកូនប្រុសប្រសារ ដេកស្លាប់ទាំងអាក្រាតកាយទៅហេីយ រួចក៏ប្រាប់ម្ចាស់ផ្ទះនិងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងមន្ទីរពេទ្យក្រសួងសុខាភិបាលឲ្យចុះមកយកសំណាក់ ដោយពិនិត្យឃេីញថាជនរងគ្រោះទាំងពីរនាក់គឺអវិជ្ជមាន (មិនមានជម្ងឺកូវីដ-១៩នោះទេ) ទេីបខាងមន្ទីរពេទ្យក្រសួងសុខាភិបាលប្រគល់ភារៈកិច្ចឲ្យទៅសមត្ថកិច្ចជំនាញស្រាវជ្រាវបន្ត ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner