សមមិត្ត ជា ស៊ីម សមាជិកមួយរូបក្នុងចំណោមស្ថាបនិកទាំងបីរូប នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានបង្ខំឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ ធ្វើការជាទម្ងន់ បង្អត់អាហារ ឈឺគ្មានថ្នាំព្យាបាល គ្មានសម្លៀកបំពាក់សមរម្យ គ្មានទីជម្រករស់នៅ គ្មានប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ជាពិសេសពួកឃាតកអាវខ្មៅទាំងនេះ បានចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនខ្មែររាប់សែននាក់ដោយគ្មានកំហុស។ សម្រាប់របបកម្ពុជាប្រជាធិបតេយ្យ យើងអាចហៅរបបនេះបានថាជា ឋាននរកមនុស្សរស់ និងគុកឥតជញ្ជាំង។

ដោយឃើញនូវទុក្ខវេទនា និងការឈឺចាប់ឥតស្រាកស្រាន្តរបស់ប្រជាជនខ្មែរ យុវជនខ្មែរបានក្រោកឈរឡើងសាមគ្គីគ្នាជាធ្លុងមួយ ហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងមួយនេះ។

ខាងក្រោមនេះ គឺជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថាបនិកទាំងបីរូបដែលបានផ្តួចផ្តើមបង្កើតឱ្យមានរណសិរ្សសង្គ្រោះជាតិកម្ពុជា៕
#កម្ពុជាប្រជាធិបតេយ្យ#ប្រវត្ដិសាស្រ្ដកម្ពុជា#រណសិរ្សសង្រ្គោះជាតិកម្ពុជា
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner