ប្រារព្ធខួបលើកទី៤៤ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះតំណាង ដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុង ពិធី ប្រារព្ធខួបលើកទី ៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

(ពាក្យថា X16 គឺជាពាក្យកាត់ដែលខាងវៀតណាមបានកំណត់សំគាល់ច្រករបស់គេក្នុងព្រំប្រទល់គេនិងស្រុកមេមត់ខេត្តត្បូងឃ្មុំ) នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ ។ល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS ថា គណៈកម្មការដែលទទួលខុសត្រូវ ដោយនាយឧត្តមសេនីយ៍ សៅ សុខា បានរៀបចំការប្រារព្ធពិធីនេះបានត្រឹមត្រូវ ណាស់ ទោះ ជាធ្វើកម្មវិធីតូចធំក៏ដោយ យើង ចាត់ ទុក ជាថ្ងៃ ដ៏មានសារៈសំខាន់របស់ជាតិមាតុភូមិចំពោះមគ្គុទ្ទេស៍របស់យើង គឺសម្តេច តេជោ ហ៊ុន សែន ដែល បាន ចេញទៅរកផ្លូវរំដោះ ជាតិ គឺមានសារៈសំខាន់ណាស់។ ដូច្នេះ យើងត្រូវ ឲ្យតម្លៃដ៏ខ្ពង់ខ្ពស់ហើយយើងត្រូវ តែ ធ្វើកម្មវិធីនេះ ជារៀងរាល់ ឆ្នាំ នៅពេល ដល់ថ្ងៃកំណត់ ២០ មិថុនា គឺ យើងនឹងធ្វើ ពិធីនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បន្តថា ការចេញទៅរកផ្លូវរំដោះ ជាតិរបស់ សម្តេច តេជោ ហ៊ុន សែន គឺមានសារៈសំខាន់ណាស់ដោយសារផ្តើមចេញពីថ្ងៃទី២០ មិថុនា មានមគ្គុទ្ទេ សក៍ដឹកនាំ ប្រទេសមួយ គឺសម្តេចតេជោ ហ៊ុន សែន ទើបបានមានបច្ចុប្បន្ននេះ។ ដំណាក់កាលនឺមួយៗ ដែល ឆ្លងកាត់ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បាន ត្រួសត្រាយ ធ្វើដំណើរ ទៅរៀបចំកម្លាំងដើម្បី រំដោះ ជាតិ ហើយ ជាបន្ត បន្ទាប់បាន ឆ្លង កាត់ដំណាក់កាលច្រើនណាស់ ក៏ប៉ុន្តែដំណាក់កាលនោះយើង ឲ្យតម្លៃដ៏ជាក់លាក់ថា មគ្គុទ្ទេសក័ដឹកនាំរបស់យើងគឺសម្តេច តេជោ ហ៊ុន សែន បាន ក្លាយ ទៅជាអ្នក ដឹកនាំ គ្រប់ពេលវេលា គ្រប់ ស្ថានការណ៍ គ្រប់កាលៈ ទេសៈ។ ជាសារៈសំខាន់បំផុតសម្រាប់កូន ខ្មែរយើងឲ្យដឹងទុក្ខធុរៈ និងដឹងពីដំណើររឿង ហើយដឹងពីទំនាក់ ទំនងនិងកិច្ចសហ ប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកកម្ពុជា វៀតណាមផងដែរ។ តម្លៃរបស់វាធំធេងណាស់បានជាយើង ប្រឹង ប្រែង ធ្វើកិច្ចការងារនេះ គឺឲ្យតម្លៃឲ្យបាន ត្រឹមត្រូវ។

សូមជម្រាបថា ថ្ងៃទី២០ មិថុនា ១៩៧៧ កម្ពុជាស្ថិតក្រោមការគ្រប់គ្រង់របស់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាត ឬរបបប្រល័យពូជសាសន៍បានកាប់សម្លាប់ ប្រជជាជនកម្ពុជាយ៉ាងឃោរឃៅបំផុត។ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀតបានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយបន ប៉ុល ពត ។

ដំណើរឆ្ពោះទៅមាគ៌ាសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបាន ឆ្លង ពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ការប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺអាយុជីវិតរបស់ជាតិទាំងមូល ពីព្រោះបើអត់មានថ្ងៃទី២០ មិថុនា ១៩៧៧ អត់មាន យកជីវិត ធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ទេ ក៏អត់មានដែរថ្ងៃ២ ធ្នូ , អត់មានទេថ្ងៃ៧ មករា, ហើយវាអត់មានទេថ្ងៃទី២៩ ធ្នូ ១៩៩៨។ ការប្រារព្ធពិធីនេះ គឺដើម្បីជាការដឹងគុណ ក្នុងគោលដៅដើម្បីគោរពវិញ្ញាណក្ខន្ធ ប្រជាជនកម្ពុជា ដែល ទទួលរងគ្រោះបាត់បង់ អាយុជីវិតដោយ អយុត្តិធម៌ ការកាប់សម្លាប់ បង្អត់អាហារ ការឈឺគ្មានថ្នាំព្យាបាល គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាដែលស្នេហាជាតិ ក្លាហាន ស្ម័គ្រចិត្តក្រោកឡើងចូល រួម ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner