ថ្ងៃនេះ កាលពី ៤៤ឆ្នាំមុន ដំណេីរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន

ដេីម្បីឆ្លើយតបទៅនឹងភាពឈឺចាប់ វិនាសកម្មសង្រ្គាម និងអាយុជីវិតប្រជាជន ដែលបានរស់នៅយ៉ាងវេទនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គ្រប់គ្រងដោយ ប៉ុល ពត។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ យកជីវិតធ្វេីដេីមទុន ឆ្លងដែនចូលទឹកដីប្រទេសវៀតណាម ក្នុងគោលដៅស្វែងរកនូវការគាំទ្រ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការសម្រេចចិត្តយកជីវិតជាដេីមទុនរបស់សមមិត្ត ហ៊ុន សែន នាពេលនោះ បានធ្វេីឡេីងទាំងការឈឺចាប់ ដោយត្រូវចាកចេញពីប្រពន្ធកូនជាទីស្រឡាញ់ស្មើជីវិត ទាំងមេឃងងឹត និងទឹកចិត្តក្តុកក្តួលឥតឧបមាក្នុងចិត្តសង្ឃឹមថានឹងទទួលបានការគាំទ្រពីសមភាគីវៀតណាម ដើម្បីវាយរំដោះប្រជាជន រកសន្តិភាពជូនជាតិមាតុភូមិវិញឱ្យបាន និងលុបបំបាត់ចោលទាំងស្រុងនូវរបបដ៏ឃោរឃៅនេះ។

ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សមមិត្ត ហ៊ុន សែន កាលពី ៤៤ឆ្នាំមុន គឺជាការចាប់ផ្ដើមនូវចលនាតស៊ូមួយដ៏ខ្លាំងខ្លាគួបផ្សំនឹងចលនាតស៊ូនានាពេញផ្ទៃប្រទេស ដើម្បីផ្ដួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់របបប្រល័យពូជសាសន៍ ដោយជំនួសមកវិញនូវការរស់រានមានជីវិតថ្មី ប្រកបដោយភាពថ្លៃថ្នូរ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ខាងក្រោមនេះគឺជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថានិកទាំងបីដែលផ្ដួចផ្ដើមបង្កើតឱ្យមាននូវរណសិរ្សសង្រ្គោះជាតិកម្ពុជា និងជាបិតាសន្តិភាព របស់កម្ពុជា៕

#ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #ប្រវត្ដិសាស្រ្ដកម្ពុជា #រណសិរ្សសង្រ្គោះជាតិកម្ពុជា
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner