រថយន្តឡង់គ្រីស័រ បិត Logo POLICE បុកជាមួយរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បានបេីកបុកជាមួយរថយន្តស៊េរីទំនេីបឡង់គ្រីស័រ ដែលបិតLogo Police បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងនិងផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ តែបិតLogo POLICE បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏ត្រូវបានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-1988 ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន ហេីយបុករថយន្តឡង់គ្រីស័រចំប្រឆិតទ្វាខាងឆ្វេងអូសទៅបុកកង់ក្រោយថែមទៀត ធ្វេីឲ្យរថយន្តឡង់គ្រីស័រវិលជិតមួយជុំ រងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តហាយឡែនឌ័រវិញបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំដូចគ្នា ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសម្របសម្រួលភាគីទាំងសងខាងឲ្យដោះស្រាយនៅនិងកន្លែងផងដែរ តែមិនត្រូវរូវគ្នា ទេីបសមត្ថកិច្ចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner