បុរសម្នាក់ត្រឡប់ពីដឹកអីវ៉ាន់ឲ្យភ្ញៀវ ត្រូវក្មេងស្ទាវដេញវាយផ្អេីលពេញផ្លូវត្រូវពលរដ្ឋជួយទាន់

ភ្នំពេញ ៖ មានក្មេងស្ទាវមួយក្រុមប្រមាណជាង១០នាក់ បានជិះម៉ូតូដេញវាយបុរសម្នាក់តាំងពីស្ពានអាកាសស្ទឹងមានជ័យរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ និងស្ទាក់វាយដោយខ្សែក្រវ៉ាត់ និងកាំបិត បណ្ដាលឲ្យបុរសរងគ្រោះរបួសជាំខ្លួននិងបែកមាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយបំបែក កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខហាង មីហឹរ ច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយវិថីចោមចៅ(វេងស្រេង) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជិន សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបបដឹកអីវ៉ាន់ ស្នាក់នៅម្ដុំវត្តពោធិញាណ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

តាមសម្ដីបុរសរងគ្រោះខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុរូបគាត់បានដឹកអីវ៉ាន់ឲ្យភ្ញៀវនៅម្ដុំផ្សារអូរឡាំពេច រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តពោធិញាណ ខណះធ្វេីដំណេីរតាមផ្លូវព្រះមុនីរ៉េត មកដល់ស្ពានអាកាសស្ទឹងមានជ័យក៏មានក្មេងស្ទាវ២នាក់បានធាក់ម៉ូតូរបស់គាត់ ទាំងដែលរូបគាត់គ្មានកំហុសនិងឈ្លោះគ្នាពីមុនមក តែគាត់ក៏ធ្វេីដំណេីរមកមុខបន្ថែម ។ បន្ទាប់មកទៀតក្មេងស្ទាវទាំងនោះក៏មានបក្ខពួកបន្ថែមប្រមាណជិត១០ម៉ូតូ ដេញតាមរូបគាត់ធាក់ផងវាយផង រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ទេីបពួកគេប្រេីខ្សែក្រវ៉ាត់និងកាំបិតកាប់មកលេីរូបគាត់ ទាំងកំរោល សំណាងល្អដែរក្រុមក្មេងស្ទាវទាំងនោះប្រេីខ្នងកាំបិតកាប់ប៉ុណ្ណោះធ្វេីឲ្យរបួសជាំខ្លួន និងបែកមាត់តិចតួច ។

ក្នុងហេតុការណ៍ខាងលេីនេះបានធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋនិងអ្នកដំណេីរឈប់ឈរមេីលព្រមទាំងជួយស្រែកឃាត់ទេីបក្រុមក្មេងស្ទាវទាំងនោះបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ ដោយឡែកជនរងគ្រោះក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ឲ្យជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវទាំងនោះយកមកទទួលទោសតាមច្បាប់ផងដែរ ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner