ថៃទទួលស៊ីណូហ្វាម លើកដំបូង ចំពេលខ្វះវ៉ាក់សាំង

បន្ទាប់ពីវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ រាប់លានដូសត្រូវបានដឹកទៅដល់ថៃរួចមកហើយនោះ ថៃក៏ទទួលការផ្គត់ផ្គង់ពីចិន វ៉ាក់សាំង១ប្រភេទទៀត គឺស៊ីណូហ្វាម ១លានដូស ដែលបញ្ជូនទៅដល់ថៃលើកដំបូង នាថ្ងៃអាទិត្យ ទី២០ មិថុនា ២០២១ នេះបើយោងតាមការចេញផ្សាយរបស់ The Nation។

ការទៅដល់នូវវ៉ាក់សាំងចិនជាបន្តបន្ទាប់នៅតែមាន បើទោះបីជាថៃអាចផលិតវ៉ាក់សាំងអង់គ្លេស Astra Zeneca ក្នុងប្រទេសខ្លួនហើយក៏ដោយ។

ថៃកំពុងចាក់វ៉ាក់សាំងចិន និង អង់គ្លេសជូនពលរដ្ឋ តែកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំង តាមទីតាំងជាច្រើនដែរ ហើយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ក៏បានសុំទោសជាសាធារណៈ ហើយសន្យាថានឹងរកដំណោះស្រាយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner